សាលាបណ្តុះបណ្តាលទេពកោសល្យកសិកម្ម
ទិដ្ឋភាពទូទៅរបស់មហាវិទ្យាល័យ
សាលាបណ្តុះបណ្តាលទេពកោសល្យកសិកម្ម គឺជាផ្នែកមួយនៃវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម បានចាប់ផ្តើមដំណើរការបណ្តុះបណ្តាលអ្នកបច្ចេកទេសកសិកម្ម តាមតម្រូវការទីផ្សារពលកម្មលើវិស័យ កសិកម្ម ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
សាលាបណ្តុះបណ្តាលទេពកោសល្យកសិកម្ម ជាផ្នែកមួយដ៏សំខាន់ ជាឆ្អឹងខ្នងនៃវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ដែលសាលានេះនឹងបង្កើតនូវកម្លាំងពលកម្មដ៏សកម្ម សម្រាប់បម្រើឱ្យការងារផលិត កម្មកសិកម្ម នៅលើទីវាល នៅតាមកសិដ្ឋាន សហគ្រាស ក្រុមហ៊ុនដែលបាន និងកំពុងធ្វើអាជីវកម្ម ឬបង្កើតកសិធុរកិច្ចថ្មីទៀត។
ចក្ខុវិស័យ ៖ គឺក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ឈានមុខគេ លើការអប់រំ បណ្តុះបណ្តាល និងការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដែលមានស្តង់ដារជាតិ និងអន្តរជាតិ។
បេសកកម្ម ៖ បណ្តុះបណ្តាលអ្នកបច្ចេកទេសកសិកម្ម ជាអាទិភាព កម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈនិងកម្រិតបរិញ្ញាបត្ររងទេសកសិកម្ម ស្រមតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និងអន្តរជាតិ។
សាលាបណ្តុះបណ្តាលទេពកោសល្យកសិកម្ម គឺជាសាលាដែលមានធនធានមនុស្សប្រកបដោយសមត្ថភាព មានទេព្យកោសល្យក្នុងការបង្រៀន ការដឹកនាំអនុវត្តន៍ជាក់ស្តែង ការសិក្សាស្រាវជ្រាវរបក គំហើញថ្មីៗ និងការផ្តល់សេវាគាំទ្រដល់សិស្ស-និស្សិត និងសហគមន៍ប្រកបដោយគុណភាព។ បច្ចុប្បន្នសាលាបណ្តុះបណ្តាលទេពកោសល្យកសិកម្ម ដំណើរការក្រោមកិច្ចសហប្រតិ្តបត្តិការជាមួយ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ អគ្គនាយកដ្ឋានជលផល និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងស្ថាប័នអប់រំ និងស្រាវជ្រាវអន្តរជាតិ ជាច្រើនទៀត ដូចជា៖ KOICA, KNU, ERICON, DTRA។
ដើម្បីគាំទ្រដល់ការបង្រៀនផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង សាលាមានបន្ទប់សិក្សា សម្រាប់សិស្ស-និស្សិត បន្ទប់ប្រជុំ បន្ទប់ការិយាល័យ ដែលបានបំពាក់បរិក្ខាទំនើប និងបន្ទប់សម្រាប់គ្រូបង្រៀន ព្រមទាំងមានមន្ទីរពិសោធន៍ប្រេងរុក្ខជាតិ មន្ទីរពិសោធន៍វិទ្យាសាស្ត្រសត្វនិងគ្លីនិច មន្ទីរពិសោធន៍ជីវអេកូឡូស៊ីជលផល និងបន្ទប់វិភាគគុណភាពទឹក។
រចនាសម្ព័ន្ធកម្មវិធី
ដេប៉ាតឺម៉ង់បណ្តុះបណ្តាលវិជ្ជាជីវៈ
បណ្តុះបណ្តាលកម្រិតបច្ចេកទេសនិងវិជ្ជាជីវៈ១, បច្ចេកទេសនិងវិជ្ជាជីវៈ២, បច្ចេកទេសនិងវិជ្ជាជីវៈ៣ លើ៣មុខជំនាញ ៖
|
ជំនាញ
|
អំពីជំនាញ
|
|---|---|
|
ក្រេត្រសាស្រ្ត
|
ក្សេត្រសាស្រ្ត គឺសិក្សាអំពី ការដំាដុះដំណាំគ្រប់ប្រភេទ តាមបច្ចេកទេសកសិកម្ម ឆ្លាតវៃ រួមមាន ៖ ដំណាំលម្អ ដំណាំផ្សិត សាកវប្បកម្ម ការចម្រាញប្រេងរុក្ខជាតិ និងការកែច្នៃផលិតផល កសិកម្ម។
|
|
ផលិតកម្ម និងបសុព្យាបាល
|
ផលិតកម្ម និងបសុព្យាបាល គឺសិក្សាអំពី ការចិញ្ចឹមសត្វ ការថែទាំសត្វ ការព្យាបាលសត្វ និងការធ្វើអាជីវកម្មសត្វ។
|
|
ជលផល
|
ជលផល គឺសិក្សាអំពីការគ្រប់គ្រង អភិរក្សធនធានជលផល វារីវប្បកម្មទឹកសាប វារីវប្បកម្មតំបន់ឆ្នេ និងសមុទ្រ, បច្ចេកទេសផលិតចំណី ការផ្តល់ចំណីត្រី និងការព្យាបាលវារិសត្វ។
|
ដេប៉ាតឺម៉ង់មធ្យមបច្ចេកទេស
បណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររងបច្ចេកទេសកសិកម្ម លើ៤មុខជំនាញ ៖
|
ជំនាញ
|
អំពីជំនាញ
|
|---|---|
|
ក្រេត្រសាស្រ្ត
|
ក្សេត្រសាស្រ្ត គឺសិក្សាអំពី ការដំាដុះដំណាំគ្រប់ប្រភេទ តាមបច្ចេកទេសកសិកម្ម ឆ្លាតវៃ រួមមាន ៖ ដំណាំលម្អ ដំណាំផ្សិត សាកវប្បកម្ម ការចម្រាញប្រេងរុក្ខជាតិ និងការកែច្នៃផលិតផល កសិកម្ម។
|
|
ផលិតកម្ម និងបសុព្យាបាល
|
ផលិតកម្ម និងបសុព្យាបាល គឺសិក្សាអំពី ការចិញ្ចឹមសត្វ ការថែទាំសត្វ ការព្យាបាលសត្វ និងការធ្វើអាជីវកម្មសត្វ។
|
|
ជលផល
|
ជលផល គឺសិក្សាអំពីការគ្រប់គ្រង អភិរក្សធនធានជលផល វារីវប្បកម្មទឹកសាប វារីវប្បកម្មតំបន់ឆ្នេ និងសមុទ្រ, បច្ចេកទេសផលិតចំណី ការផ្តល់ចំណីត្រី និងការព្យាបាលវារិសត្វ។
|
|
សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ
|
សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ជនបទ គឺសិក្សាអំពី ការធ្វើអាជីវកម្ម និងកសិធុរកិច្ច។
|
ឱកាសការងារ
ក្រោយបញ្ចប់ការសិក្សាថ្នាក់កសិកម្ម ដោយជោគជ័យសិស្សានុសិស្សនឹងទទួលបាននូវឪកាសដូខខាងក្រោម៖
កម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
ធ្វើអាជីវកម្មផ្ទាល់ខ្លួន និងផ្តល់សេវាកម្មពាក់ព័ន្ធជំនាញរបស់ខ្លួន ដូចជាការអនុវត្តកសិកម្ម ឆ្លាតវៃ ការចិញ្ចឹមសត្វ និងការចិញ្ចឹមវារិជាតិ។
មានឱកាសបម្រើការក្នុងស្ថាបន័រដ្ឋ ឯកជន និងអង្គការជាតិ អន្តជាតិ រោងចក្រ សហគ្រាសក្នុងវិស័យកសិកម្ម និងវិស័យពាក់ពន្ធ័នានា។
អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសកសិកម្ម ទាំងក្នុង និងក្រៅប្រទេស។
កម្រិតបរិញ្ញាបត្ររងបច្ចេកទសកសិកម្ម
បង្កើតផែនការអាជីវកម្មផ្ទាល់ខ្លួន និងផ្តល់សេវាកម្មពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន ដូចជាការអនុវត្តកសិកម្មឆ្លាតវៃ ការចិញ្ចឹមសត្វ ការចិញ្ចឹមវារិជាតិ និងកសិធុរកិច្ច។
មានឱកាសបម្រើការក្នុងស្ថាបន័រដ្ឋ ឯកជន និងអង្គការជាតិ អន្តជាតិ រោងចក្រ សហគ្រាសក្នុងវិស័យកសិកម្ម និងវិស័យពាក់ពន្ធ័នានា។
អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ទាំងក្នុង និងក្រៅប្រទេស។
មគ្គុទេសអេកូទេសចរណ៍លើវិស័យជលផល។
Student Testimonials
Sokha Lim
Agronomy, 2025
“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”