វិទ្យាសាស្ត្រកសិកម្ម
ទិដ្ឋភាពទូទៅរបស់មហាវិទ្យាល័យ
មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម គឺជាមហាវិទ្យាល័យមួយនៅក្នុងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្មបានដំណើរការបណ្ដុះបណ្ដាលនិស្សិតតាំងពីឆ្នាំ១៩៩៥ ក្នុងកម្រិតបរិញ្ញាបត្ររងបច្ចេកទេសកសិកម្ម រហូតដល់ឆ្នាំ២០០១ ស្របនឹងសាលាជាតិកសិកម្មកំពង់ចាម ប្រែក្លាយទៅជាវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម បានបើកដំណើរការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្របន្ថែមទៀតលើជំនាញក្សេត្រសាស្ត្រ។ ចក្ខុវិស័យរបស់មហាវិទ្យាល័យ គឺប្រែក្លាយគ្រឹះស្ថានអប់រំមួយ មានគុណភាពខ្ពស់ក្នុងកម្រិតស្តង់ដារជាតិ និងមានការទទួលស្គាល់ដោយអន្តរជាតិ តាមរយៈការអប់រំបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម។
បេសកកម្មចម្បងមហាវិទ្យាល័យគឺផលិតធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុង វិស័យវិទ្យាសាស្ត្រកសិកម្មដូចជា គ្រប់គ្រងជីជាតិដី បច្ចេកទេសដាំដំណាំ វិទ្យាសាស្ត្រគ្រប់គ្រងដាំដំណាំ និងឥរិយាបថចេះធ្វើការងារជាក្រុម ។
មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម គឺជាគ្រឹះស្ថានសិក្សាដែលមាននូវធនធានមនុស្សមានសមត្ថភាព ទេព្យកោសល្យក្នុងការបង្រៀន ការអនុវត្តន៍ជាក់ស្តែង ការសិក្សាស្រាវជ្រាវរបកគំហើញថ្មីៗ និងការផ្តល់សេវាគាំទ្រដល់និស្សិត និងសហគមន៍ប្រកបដោយគុណភាព។
ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល មហាវិទ្យាល័យ មានបន្ទប់រៀនសម្រាប់និស្សិត បន្ទប់ប្រជុំ និងការិយាល័យសម្រាប់បុគ្គលិកបង្រៀន និងស្រាវជ្រាវ បន្ទប់ពិសោធន៍ជីវបច្ចេកវិទ្យា បន្ទប់ពិសោធន៍ដំណាំផ្សិត បន្ទប់ពិសោធន៍ប្រេងរុក្ខជាតិ រោងផលិតកូនដំណាំ ០២ខ្នង និងផ្ទះសំណាញ់ទំហំ ៣០០ម៉ែត្រការ៉េ នៅក្នុងបរិវេណវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ។
ការរំលេចកម្មវិធី
១. ឯកទេសវិទ្យាសាស្ត្រដី និងសារធាតុចិញ្ចឹមរុក្ខជាតិ ៖ យើងបណ្ដុះបណ្ដាលនិស្សិតអំពីការបង្កើតគុណភាពដី និងការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព តាមការសិក្សាទ្រឹស្ដី និងការអនុវត្តលើមុខវិជ្ជា ដីវិទ្យា និងការប្រើប្រាស់ដី, ក្សេត្រគីមី និងគ្រប់គ្រងជីជាតិដី។
២. ឯកទេសផលិតកម្មដំណាំ និងសាកវប្បកម្ម ៖ សិក្សាអំពីបច្ចេកទេសដាំដុះដំណាំស្រូវ ឈើហូបផ្លែ បន្លែ ដំណាំឧស្សាហកម្ម, បច្ចេកទេសពង្រីកពូជដំណាំ ដោយគ្រាប់ ដោយសាកវប្បកម្ម Horticulture , សេនេទិច និងការបង្កាត់ពូជរុក្ខជាតិ។
៣. ឯកទេសការពារដំណាំ និងកសិកម្មឆ្លាតវៃ៖ សិក្សាអំពី ការប្រើប្រាស់គ្រឿងយន្តកសិកម្មទំនើប បច្ចេកទេសគ្រប់គ្រងទឹក និងប្រព័ន្ធស្រោចស្រព ការដាំដុះដំណាំលើទឹក ការការពារដំណាំ ជំងឺរុក្ខជាតិ សត្វល្អិតវិទ្យា ថ្នាំគីមី និងការអនុវត្តកសិកម្មល្អ ។
៤. ការស្រាវជ្រាវ និងច្នៃប្រឌិត ៖ បណ្ដុះបណ្ដាលលើគម្រោងស្រាវជ្រាវ វិធីសាស្រ្តស្រាវជ្រាវ, វិភាគទិន្នន័យ គ្រប់គ្រងគម្រោង សរសេររបាយការស្រាវជ្រាវ ដែលមានការ ទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។
៦. ជំនាញអាជីវកម្មកសិកម្ម ៖ បណ្ដុះបណ្ដាលលើ ការកែច្នៃផលិតផលកសិកម្ម សេដ្ឋកិច្ច និងទីផ្សារ និងការគ្រប់គ្រងអាជីវកម្មកសិកម្ម។
៥. ទំនាក់ទំនងល្អ ៖ ផ្ដល់ឱ្យនិស្សិតចេះសម្របសម្រួលការងារជាក្រុមលើ ការអនុវត្ត កិច្ចការស្រាវជ្រាវ និងការងារសង្គម , ទំនាក់ទំនងល្អជាមួយសហគមន៍ និងអ្នកពាក់ព័ន្ធ ។
រចនាសម្ព័ន្ធកម្មវិធី
ឱកាសការងារ
ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តកសិកម្ម ដោយជោគជ័យនិស្សិតនឹងទទួលបាននូវឪកាសដូខខាងក្រោម៖
បម្រើការក្នុងស្ថាបន័រដ្ឋ ឯកជន និងអង្កការជាតិ-អន្តជាតិក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ
បង្កើត និងដំណើរការអាជីវកម្ម និងសេវាកម្មពាក់ព័ន្ធ នឹងជំនាញរបស់ខ្លួន
ចាប់ផ្តើមក្រុមលក់ឧបករណ៍សម្ភារៈកសិកម្ម
បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្តកសិកម្ម ឬមុខជំនាញដែលពាក់ព័ន្ធទាំង ក្នុងនិងក្រៅប្រទេស ។
គ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន មានដូចជាកសិដ្ឋាន៖ ផលិតកម្មដំណាំ(ដំណាំស្បៀង, ឈើហូបផ្លែ, ដំណាំឧស្សាហកម្ម...) , ផលិតពូជដំណាំ, អាជីវកម្មផ្នែកសេវារៀបចំសួន ។ល។
ផលិតដីដំណាំ, ជី (ជីកំប៉ុស្ដ ជីបំប៉ន),ថ្នាំការពារ និងព្យាបាលលើដំណាំសម្រាប់កសិដ្ឋានផ្ទាល់ខ្លួន
ចំណាប់អារម្មណ៌របស់សិស្ស
Ly Sopheak
Agronomy, 2024
“បរិយាកាសក្នុងការសិក្សាគឺល្អប្រសើរខ្លាំង ទាំងសិក្សានៅសាលា និងការចុះអនុវត្តផ្ទាល់នៅខាងក្រៅ ដែលសាលារៀបចំបានយ៉ាងប្រសើរប្រកបដោយវិជ្ជាជីៈ”
Sokha Lim
Agronomy, 2025
“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”
Sokha Lim
Agronomy, 2025
“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”