បរិយាកាសសិក្សា អាហារូបករណ៍ យើងផ្តល់ជូននូវកម្មវិធីអាហារូបករណ៍ពេញលេញចំនួន ២០០ ទៅ ៣០០ កន្លែងជារៀងរាល់ឆ្នាំ។ ដាក់ពាក្យស្នើសុំ: ដាក់ពាក្យសុំអាហារូបករណ៍ជាមុន។ ការវាយតម្លៃ: គណៈកម្មការត្រួតពិនិត្យ និងជ្រើសរើសបេក្ខជន។ ការចុះឈ្មោះ: បេក្ខជនដែលត្រូវបានជ្រើសរើស នឹងចូលរៀនក្នុងឆ្នាំមូលដ្ឋាន។ ស្នើសុំអាហារូបករណ៍ បណ្ណាល័យ និងបន្ទប់សិក្សា មានបរិយាកាសស្ងប់ស្ងាត់ និងប្រកបដោយផាសុកភាព។គ្រប់បន្ទប់បំពាក់ដោយ LCD Projector ដែលផ្តល់ភាពងាយស្រួលក្នុងការសិក្សា។ បន្ទប់កុំព្យូទ័រ និងអ៊ិនធើណេត បន្ទប់កុំព្យូទ័រ៖ មានទំហំធំទូលាយ ងាយស្រួលសម្រាប់ការសិក្សា និងស្រាវជ្រាវ។អ៊ីនធឺណិត៖ មានសេវា Wi-Fi ប្រើប្រាស់ដោយឥតគិតថ្លៃ។ កសិដ្ឋានពិសោធន៍ ការបង្កាត់ពូជសត្វ និងរុក្ខជាតិលម្អសាកវប្បកម្ម៖ ការគ្រប់គ្រងការស្រោចស្រពទឹកលើដំណាំ និងបច្ចេកទេសគ្រប់គ្រងស្មៅចង្រៃ។ពិសោធន៍ដំណាំបន្លែការបង្កាត់ភ្ញាស់ត្រី៖ មានបទពិសោធន៍ និងការបង្កាត់ទៅលើប្រភេទត្រីផ្សេងៗ ដូចជា ត្រីពោ ត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន កង្កែប និងបង្កង។ការចិញ្ចឹមត្រី៖ មានអាងសម្រាប់សាកល្បងចិញ្ចឹមវារីសត្វលើផ្ទៃដី ៥០០ ម៉ែត្រការេ។ មន្ទីរពិសោធន៍ស្រាវជ្រាវ ពិសោធន៍ផ្សិត៖ ការស្រាវជ្រាវលើពូជផ្សិតផ្សេងៗ និងតាមដានការលូតលាស់របស់ស្ព័រ។ការចម្រាញ់ប្រេង៖ ការសិក្សា និងពិសោធន៍លើការចម្រាញ់ប្រេងរុក្ខជាតិនានា ដូចជា ស្លឹកគ្រៃ ម្រះព្រៅ ប្រេងខ្យល់ និងម្រេច ជាដើម។ការសិក្សាប៉ារ៉ាស៊ីត៖ ការវិភាគលើលាមកសត្វផ្សេងៗ ដូចជា ត្រី មាន់ ទា ជ្រូក និងគោ។ការវិភាគគុណភាពទឹក៖ ការវិភាគប៉ារ៉ាម៉ែត្រទឹកសំខាន់ៗ រួមមាន កម្រិតអុកស៊ីសែន (DO) កម្រិត pH និងអាម៉ូញាក់។ កម្មវិធីចុះកម្មសិក្សានៅក្នុង និងក្រៅប្រទេស កម្មសិក្សាប្រចាំឆ្នាំ៖ ឱកាសចុះកម្មសិក្សាជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាក្រុមហ៊ុន GreenFeed (និស្សិតប្រហែល ៥នាក់ ឬច្រើនជាងនេះក្នុងមួយឆ្នាំ)។កម្មសិក្សានៅប្រទេសអ៊ីស្រាអែល៖ ឱកាសខ្ពស់ក្នុងការទៅសិក្សានិងធ្វើការនៅប្រទេសអ៊ីស្រាអែល (ប្រហែល ១០ នាក់ក្នុងមួយឆ្នាំ)។គម្រោង FAO CapFish (២០២២ – ២០២៥)៖ កម្មវិធីចុះកម្មសិក្សាដែលគាំទ្រដោយអង្គការ FAO។កម្មវិធី KOICA៖ អាហារូបករណ៍ថ្នាក់អនុបណ្ឌិត (គម្រោងឆ្នាំ ២០១៧ – ២០២២)។កម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ៖ រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឥណ្ឌា។ កីឡា មានតារាងបាល់ទះ និងតារាងវាយសីសម្រាប់និស្សិត។