វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រសត្វ

ទិដ្ឋភាពទូទៅរបស់មហាវិទ្យាល័យ

នៅឆ្នាំ ១៩៩៥ បានចាប់ផ្តើមដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងកសិកម្ម មានឈ្មោះថា សាលាកសិកម្ម កំពង់ចាម ដោយមានតម្រូវការទីផ្សារពលកម្មលើវិស័យកសិកម្ម សាលាបានបើកបណ្តុះបណ្តាលនូវកម្រិតឧត្តមសិក្សា ហើយបានប្រែក្លាយទៅជាសាលាជាតិកសិកម្ម កំពង់ចាម នៅឆ្នាំ២០០១ ជាដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ។

ដោយយោងតាមអនុក្រឹត្យ លេខ១៤៦ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពី បង្កើតវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ពេកនោះសាលាជាតិកសិកម្ម កំពង់ចាម បានប្រែឈ្មោះជាវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម។

ដោយយោងតាមអនុក្រឹត្យស្តីពីការរៀបនិងការប្រព្រឹត្តទៅរបស់វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម លេខ៨១ អនក្រ.បក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ដេប៉ាតឺម៉ង់ វិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ ក៍ប្រែឈ្មោះជាមហាវិទ្យាល័យវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ រហូតដល់បច្ចុប្បន្ន។

ចក្ខុវិស័យ គឺក្លាយជាមហាវិទ្យាល័យដែលឈានមុខគេលើការអប់រំ ការស្រាវជ្រាវ និងការផ្សព្វផ្សាយក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ដែលមានស្តង់ដារជាតិ និងអន្តរជាតិ។

បេសកកម្ម គឺផលិតធនធានមនុស្សដែលមានសមត្ថភាពក្នុងវិស័យវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ តាមរយៈការបណ្តុះបណ្តាល ការជំរុញការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការផ្សព្វផ្សាយទាក់ទងនឹងវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ ព្រមទាំងវិស័យពាក់ព័ន្ធដើម្បីបំពេញតម្រូវការទីផ្សារ។

ការរំលេចកម្មវិធី

កម្មវិធីសិក្សាផ្តល់នូវការបណ្តុះបណ្តាលជំនាញ វិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ តាមរយៈការផ្តល់ឱ្យនិស្សិតទទួលបាននូវចំណេះដឹងផ្នែកទ្រឹស្តី ការអនុវត្តលើជំនាញ សមត្ថភាពស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ ដូចជាបច្ចេកទេសចិញ្ចឹមសត្វ សេនេទិច ការបង្កាត់ពូជ បច្ចេកទេសផលិតចំណី ការធ្វើរោគវិនិច្ឆ័យលើជំងឺ ការព្យាបាល សុខុមាលភាពសត្វ និងសុខភាពសាធារណៈ។

ឱកាសការងារ

ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ ដោយជោគជ័យនិស្សិតនឹងទទួលបាននូវឱកាសដូចខាងក្រោម៖

បម្រើការក្នុងស្ថាបន័រដ្ឋ ឯកជន គ្រូបង្រៀន និងអង្គការជាតិ-អន្តរជាតិក្នុងវិស័យផលិតកម្មសត្វ សុខភាពសត្វ និងវិស័យពាក់ព័ន្ធ

បម្រើការងារនៅក្រុមហ៊ុន រោងចក្រ និងឯកជនផ្នែកវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ

បង្កើតអាជីវកម្មផ្ទាល់ខ្លួន មានដូចជាកសិដ្ឋានចិញ្ចឹមសត្វ ការផលិតចំណីសត្វ ដេប៉ូលក់ចំណី និង ឧបករណ៍សម្ភារៈសត្វ

បង្កើតគ្លីនិកសត្វផ្ទាល់ខ្លួន លក់ឱសថ សម្ភារៈបសុពេទ្យ និងសេវាកម្មបសុព្យាបាល

បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ វិទ្យាសាស្រ្តនិងវេជ្ជសាស្រ្តសត្វ ឬមុខជំនាញដែលពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស។

រូបថតសកម្មភាព

Student Testimonials

Animal Science

Sokha Lim

Agronomy, 2025

“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”

Animal Science

Sokha Lim

Agronomy, 2025

“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”

Animal Science

Sokha Lim

Agronomy, 2025

“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”

ការសិក្សាស្រាវជ្រាវ និងការបោះពុម្ពផ្សាយ

Scroll to Top