វិទ្យាសាស្រ្តវិស្វកម្មកសិកម្ម
ទិដ្ឋភាពទូទៅរបស់មហាវិទ្យាល័យ
មហាវិទ្យាល័យវិទ្យាសាស្ត្រវិស្វកម្មកសិកម្ម មានបំណងច្បាស់លាស់ ក្នុងការផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ដើម្បីផលិតអ្នកជំនាញ ដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពពិតប្រាកដ ដោយមានទំនួលខុសត្រូវចំពោះសង្គម។ យើងព្យាយាមបង្កើតបរិយាកាសសិក្សា ដែលសម្បូរទៅដោយការច្នៃប្រឌិត ការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង ដែលអាចឆ្លើយតបទៅនឹងតម្រូវការការងារ នៅក្នុងសហគមន៍ និងផ្នែកឧស្សាហកម្មកសិកម្មទំនើប។
មហាវិទ្យាល័យសូមអញ្ជើញ សិស្សនិស្សិត និងអាណាព្យាបាល មាតាបិតា ទាំងអស់ដែលមានចំណាប់អារម្មណ៍លើវិស្វកម្មកសិកម្ម ចូលរួមជាផ្នែកមួយនៃគ្រួសារយើង ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យកាន់តែរីកចម្រើន។ “ចេះគិត ចេះច្នៃ ចេះបង្កើត ចេះអនុវត្ត” គិតឲ្យឆ្លាត ច្នៃឲ្យច្បាស់ បង្កើតឲ្យបាន អនុវត្តឲ្យជោគជ័យ (ចេះគិតដោយច្បាស់លាស់ ចេះច្នៃដោយទុកចិត្ត ចេះបង្កើតមានតម្លៃ ចេះអនុវត្តឲ្យទទួលបានលទ្ធផល)។
បេសកកម្មចម្បង គឺអប់រំបណ្តុះបណ្តាលសិស្សនិស្សិត ឲ្យមានចំណេះជំនាញប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ប្រកបដោយប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម។
ទស្សនវិស័យ គឺអប់រំបណ្តុះបណ្តាលសិស្សនិស្សិត ឲ្យមានចំណេះជំនាញប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ប្រកបដោយប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម។
កម្មវិធីសិក្សា
កម្មវិធីសិក្សាបែបទំនើប ឆ្លើយតបនឹងសម័យបច្ចេកវិទ្យា ដើម្បីបណ្តុះបណ្តាលសិស្សនិស្សិតឲ្យមានចំណេះដឹង ជំនាញ និងភាពប៉ិនប្រសព ច្នៃប្រឌិត មានវិជ្ជាជីវៈខ្ពស់ ដែលរយៈពេលសិក្សា៤ឆ្នាំ ៨ឆមាស មាន១២៥ក្រេឌីត រៀបចំជាប្រភេទមុខវិជ្ជា ដោយប្រើបច្ចេកវិទ្យាទាន់សម័យ និងវិធីសាស្ត្របង្រៀនបែបសកម្ម៖
|
មុខវិជ្ជា
|
គោលបំណង
|
|---|---|
|
អប់រំទូទៅ
|
បង្កើតចំណេះដឹងទូទៅ និងជំនាញជាមូលដ្ឋានសម្រាប់សិស្សនិស្សិត ដើម្បីអាចយល់ដឹងអំពីសង្គម វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន និងវិទ្យាសាស្ត្រផ្សេងៗ ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។
|
|
មូលដ្ឋានគ្រឹះ
|
មុខវិជ្ជាមូលដ្ឋានគ្រឹះទាំងនេះមានគោលបំណងបណ្តុះបណ្តាល សិស្សិនិស្សិតឲ្យមានចំណេះដឹងគ្រឹះនៃវិទ្យាសាស្ត្រ និងបច្ចេកទេស ដើម្បីអាចបន្តសិក្សាមុខវិជ្ជាឯកទេស យន្តសាស្ត្រកសិកម្មបានយ៉ាងប្រសើរ។
|
|
គ្រឹះឯកទេស
|
បណ្តុះបណ្តាលសិស្សនិស្សិតឲ្យមានចំណេះដឹង និងជំនាញគ្រឹះក្នុងវិស្វកម្មកសិកម្ម ដើម្បីអាចអនុវត្តន៍ និងបន្តសិក្សាមុខវិជ្ជាស្នូល ឬបង្កើតគម្រោងវិស្វកម្មពិតប្រាកដបាន។
|
|
ស្នូលឯកទេសកម្រិតខ្ពស់
|
ការបណ្តុះសិស្ស និស្សិតឲ្យមាន ចំណេះដឹងជាក់ស្តែង និងជំនាញអនុវត្ត ដែលទាក់ទងនឹងវិស័យឯកទេស។
|
|
ជ្រើសរើស
|
សិស្សអាចជ្រើសរើសយកមុខវិជ្ជាបន្ថែម ដើម្បីពង្រីកជំនាញឯកទេស ដែលស័ក្ដិសមនឹងចំណង់ចំណូលចិត្ត ឬផែនការអាជីពផ្ទាល់ខ្លួន។
|
|
អនុវត្ត / ហាត់ការ
|
ផ្តល់បទពិសោធន៍នៃការអនុវត្តន៍ពិត និងការសិក្សានៅទីវាល ឬមូលដ្ឋាន ផ្តោតលើ ការអនុវត្តជាក់ស្តែង, ទទួលបទពិសោធន៍ការងារ, និងបង្កើតគម្រោងអនុវត្ត/ស្រាវជ្រាវ ដែលជាផ្នែកសំខាន់ក្នុងការផ្គូផ្គងចំណេះដឹង និងជំនាញទៅបរិបទការងារពិត។
|
|
វគ្គជំនាញបន្ថែម
|
បណ្តុះជំនាញទំនាក់ទំនង និងអាជីពសម្រាប់ជីវិតការងារ ជួយសិស្ស បង្កើនភាពជោគជ័យក្នុងការងារ និងជីវិតវិជ្ជាជីវៈ, បណ្តុះជំនាញទូទៅដែលត្រូវការទាំងក្នុងការសិក្សា និងការងារ បង្កើនសមត្ថភាពប្រកួតប្រជែង និងភាពឯករាជ្យ។
|
លក្ខខណ្ឌសិក្សា
ដើម្បីចូលសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រវិស្វកម្មកសិកម្ម និងព័ត៌មានវិទ្យាកសិកម្ម និស្សិតទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឫសញ្ញាបត្រដែលមានតម្លៃស្មើ
- វិញ្ញាបនបត្របញ្ចាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១) ឬមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣(កម្រិត៤)
រចនាសម្ព័ន្ធមហាវិទ្យាល័យ
ឱកាសការងារ
ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិស្វកម្មកសិកម្មដោយជោគជ័យនិស្សិតអាច៖
វិស្វករផ្នែកម៉ាស៊ីនកសិកម្ម នៅក្រសួងកសិកម្ម ឬស្ថាប័នរដ្ឋនានា
បុគ្គលិកបច្ចេកទេស ឬអ្នកគ្រប់គ្រងគម្រោងនៅក្រុមហ៊ុនលក់និងជួសជុលម៉ាស៊ីនកសិកម្ម
អ្នករចនាបង្កើត ឬបង្កើនប្រសិទ្ធភាពម៉ាស៊ីនកសិកម្ម
អ្នកបង្រៀន ឬអ្នកស្រាវជ្រាវផ្នែកវិស្វកម្មកសិកម្ម
សហគ្រិនផ្នែកផលិត ឬជួសជុលម៉ាស៊ីនកសិកម្ម
អ្នកបង្កើតប្រព័ន្ធព័ត៌មានកសិកម្ម
អ្នកវិភាគទិន្នន័យកសិកម្ម
បុគ្គលិកបច្ចេកទេស IT នៅក្រសួងកសិកម្ម ឬស្ថាប័នឯកជន
អ្នកបង្កើតកម្មវិធី ឬបច្ចេកវិទ្យាឌីជីថលសម្រាប់កសិកម្ម
អ្នកបង្រៀន ឬអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាព័ត៌មានកសិកម្ម
សហគ្រិនបង្កើតសេវាឌីជីថលសម្រាប់កសិករ
Student Testimonials
Sokha Lim
Agronomy, 2025
“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”
Sokha Lim
Agronomy, 2025
“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”
Sokha Lim
Agronomy, 2025
“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”