វិទ្យាសាស្រ្តសេដ្ឋកិច្ចកសិកម្ម និងចលនាភូមិថ្មី

ទិដ្ឋភាពទូទៅរបស់មហាវិទ្យាល័យ

មហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ចកសិកម្ម និងចលនាភូមិថ្មី គឺជាមហាវិទ្យាល័យមួយនៅ ក្នុងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ មហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ចកសិកម្ម និងចលនាភូមិថ្មី ត្រូវបានប្រែក្លាយឡើង នៅឆ្នាំ២០២៤ ពីដេប៉ាតឺម៉ង់សេដ្ឋកិច្ច និងគ្រប់គ្រងកសិកម្ម។

ចក្ខុវិស័យរបស់មហាវិទ្យាល័យ គឺ ក្លាយជាមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ចកសិកម្ម និងចលនាភូមិថ្មី ដែលឈាមមុខគេ មានគុណភាពខ្ពស់ មានស្តង់ដារជាតិ អន្តរជាតិ និងគាំទ្រដោយ ទីភ្នាក់ងារអភិវឌ្ឍន៍នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង KOICA និងគម្រោងដៃគូរអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា តាមរយៈការអប់រំបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកវិទ្យា។

បេសកកម្មចម្បងរបស់វាគឺផលិតធនធានមនុស្សដែលមានសមត្ថភាពក្នុងវិស័យជលផល និងវារីវប្បកម្ម តាមរយៈការបណ្តុះបណ្តាល ការជំរុញការស្រាវជ្រាវ ការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា និងការផ្សព្វផ្សាយទាក់ទងនឹងវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម ព្រមទាំងវិស័យពាក់ព័ន្ធ។

មហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ចកសិកម្ម និងចលនាភូមិថ្មីគឺជាគ្រឹះស្ថានសិក្សា ដែលមាននូវធនធានមនុស្សមានសមត្ថភាព ទេពកោសល្យក្នុង ការបង្រៀន ការអនុវត្តន៍ជាក់ស្តែង ការសិក្សាស្រាវជ្រាវរបកគំហើញថ្មីៗ និងការផ្តល់សេវាគាំទ្រដល់ និស្សិត និងសហគមន៍ប្រកបដោយគុណភាព។ បច្ចុប្បន្ន មហាវិទ្យាល័យ ដំណើរការក្រោមកិច្ច សហប្រតិ្តបត្តិការជាមួយ សហគមន៍កសិកម្មនានា នាយកដ្ឋានសហគមន៍ជាតិ នាយកដ្ឋានផែនការ និងស្ថិតិ ការិយាល័យទីផ្សារកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានអភិវឌ្ឍជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលក្នុងស្រុក នៃទីស្តីការគណៈរដ្ឋមន្រ្តី និងគម្រោងដៃគូរ អង្គការជាតិ អន្តរជាតិ KOICA និង CDRI ជាដើម។

ដើម្បីគាំទ្រដល់ការបង្រៀន ការបណ្តុះបណ្តាល និងការស្រាវជ្រាវ មហាវិទ្យាល័យ មានបន្ទប់រៀនសម្រាប់និស្សិត បន្ទប់ប្រជុំ និងការិយាល័យសម្រាប់បុគ្គលិកបង្រៀន និងបន្ទប់ស្រាវជ្រាវ Econometrics នៅក្នុងបរិវេណ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ។

ការរំលេចកម្មវិធី

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចកសិកម្ម និងចលនាភូមិថ្មី ជំនាញវិទ្យាសាស្រ្ត សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន័ជនបទ រៀបចំឡើងក្នុងគោលបំណង​​ផលិត​នូវធនធានមនុស្សប្រកប ដោយគុណវុឌ្ឍ និងអភិវឌ្ឍន៍ក្នុងការងារវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ តាមរយៈ​ការ​ផ្តល់ឲ្យនិស្សិតនូវចំណេះដឹង ជំនាញក្នុងការបង្កើតមុខរបរ និងការងារដែលពាក់ព័ន្ធនឹងវិស័យ នេះមានដូចជា៖

  • សេដ្ឋកិច្ចកសិកម្ម
  • ការវាស់វែងសេដ្ឋកិច្ច (Econometrics)
  • ការអភិវឌ្ឍន៍ជនបទ
  • ការអភិវឌ្ឍន៍សហគមន៍
  • គ្រប់គ្រងកសិដ្ឋាន ជំនួញខ្នាតតូច និងមធ្យម
  • ពង្រឹងសមត្ថភាពស្រាវជ្រាវ នវានុវត្តន៍ ក្នុងវិស័យកសិកម្ម កែច្នៃកសិផល និងវិស័យពាក់ព័ន្ធ។
  • ផ្ទេរបច្ចេកទេស និងបច្ចេកវិទ្យាសមស្របទៅដល់អ្នកពាក់ព័ន្ធ។

រចនាសម្ព័ន្ធកម្មវិធី

សរុបក្រេឌីត ៣ឆ្នាំ
0 (47.248)
ចំនួនម៉ោងសរុប ៣ឆ្នាំ
0

ឆ្នាំទី២...

ឆមាស១

លេខកូដ
មុខវិជ្ជា
ក្រេដីត
AERD 201
ភាសាអង់គ្លេសកសិកម្ម
2(2.0.0)
AERD 202
ស្ថិតិកសិកម្ម
2(1.1.0)
AERD 203
ផលិតកម្មកសិកម្មតាមកិច្ចសន្យា
3(2.1.0)
AERD 204
គណនេយ្យទូទៅ
3(3.0.0)
AERD 205
ចលនាភូមិថ្មី
3(2.1.0)
AERD 206
គណិតវិទ្យាផ្នែកសេដ្ឋកិច្ច
2(1.1.0)
AERD 207
សេដ្ឋកិច្ចអន្តរជាតិ
2(2.0.0)
AERD 208
ការគ្រប់គ្រងប្រតិបត្តិការ និងការប៉ាន់ប្រមាណការចូលរួម
3(2.1.0)
ចំនួនក្រេឌីតប្រចាំឆមាស
18 (13.5.0)
ចំនួនម៉ោងប្រចាំឆមាស
345

ឆមាស២

លេខកូដ
មុខវិជ្ជា
ក្រេដីត
AERD 209
ការអភិវឌ្ឍន៍ជនបទ
2(1-1-0)
AERD 210
មីក្រូ -ម៉ាក្រូសេដ្ឋកិច្ច
3(3.0.0)
AERD 211
កសិ-ពាណិជ្ជកម្ម
2(2.0.0)
AERD 212
បច្ចេកទេសអង្កេត
2(1.1.0)
AERD 213
ការកសាងផែនការ និងអភិវឌ្ឍ
2(2.0.0)
AERD 214
គ្រប់គ្រងហិរញ្ញវត្ថុ
2(1.1.0)
AERD 215
គ្រប់គ្រងជំនួញខ្នាតតូច
2(1.1.0)


ចំនួនក្រេឌីតប្រចាំឆមាស
16 (12.4.0)
ចំនួនម៉ោងប្រចាំឆមាស
300

ឆ្នាំទី៣...

ឆមាស១

លេខកូដ
មុខវិជ្ជា
ក្រេដីត
AERD 316
សហគ្រិនភាព
2(1.1.0)
AERD 317
វិភាគប្រព័ន្ធកសិកម្មចម្រុះ
2(1.1.0)
AERD 318
សេដ្ឋកិច្ចកម្ពុជា
2(2.0.0)
AERD 319
សេដ្ឋកិច្ចកសិកម្ម
3(2.1.0)
AERD 320
នីតិកម្មកសិកម្ម
2(1.1.0)
AERD 321
គ្រប់គ្រងកសិដ្ឋាន
2(1.1.0)
AERD 322
ការអភិវឌ្ឍន៍សហគមន៍
3(2.1.0)
ទស្សនកិច្ចសិក្សា
ចំនួនក្រេឌីតប្រចាំឆមាស
15 (9.6.0)
ចំនួនម៉ោងប្រចាំឆមាស
315

ឆមាស២

លេខកូដ
មុខវិជ្ជា
ក្រេដីត
AERD 323
សន្តិសុខស្បៀង
2(1-1-0)
AERD 324
ទីផ្សារកសិកម្ម
2(1.1.0)
AERD 325
ឥណទានជនបទ
2(1.1.0)
AERD 326
កម្មវិធីវិភាគទិន្នន័យ
2(1.1.0)
AERD 327
គ្រប់គ្រងគម្រោងជនបទ
2(1.1.0)
AERD 328
សេដ្ឋកិច្ចសង្គមជនបទ
2(2.0.0)
AERD 329
វិធីសាស្ត្រវាស់វែងសេដ្ឋកិច្ច
2(2.0.0)
ចំនួនក្រេឌីតប្រចាំឆមាស
15 (10.5.0)
ចំនួនម៉ោងប្រចាំឆមាស
300

ឆ្នាំទី៤...

ឆមាស១

លេខកូដ
មុខវិជ្ជា
ក្រេដីត
AERD 429
វិធីសាស្ត្រស្រាវជ្រាវកសិកម្ម
3(2.1.0)
AERD 430
បច្ចេកវិជ្ជាក្រោយពេលប្រមូលផល
2(1.1.0)
AERD 431
ការគ្រប់គ្រងធនធានមនុស្ស
2(2.0.0)
AERD 432
ភាពជាអ្នកដឹកនាំ
2(2.0.0)
AERD 433
សរសេរអត្ថបទវិទ្យាសាស្រ្ត
2(1.1.0)
AERD 434
វិធីសាស្រ្តវិភាគទិន្នន័យ
3(2.1.0)
AERD 435
កសិកម្មនិរន្តរភាព
2(2.0.0)
សិក្ខាសាលា និងសរសេរអត្ថបទស្រាវជ្រាវកសិកម្ម
ចំនួនក្រេឌីតប្រចាំឆមាស
15 (11.4.0)
ចំនួនម៉ោងប្រចាំឆមាស
285

ឆមាស២

លេខកូដ
មុខវិជ្ជា
ក្រេដីត








សសេរសារណា​








8(0.0.8)
ចំនួនក្រេឌីតប្រចាំឆមាស
8(0.0.8)
ចំនួនម៉ោងប្រចាំឆមាស
360

ឱកាសការងារ

ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ចកសិកម្មនិងចលនាភូមិថ្មីដោយជោគជ័យនិស្សិតអាច៖

បម្រើការក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការជាតិ-អន្តរជាតិក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ

អ្នកស្រាវជ្រាវ ទីប្រឹក្សា សម្របសម្រួលការងារសហគមន៍ និងគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម

បង្កើត និងដំណើរការអាជីវកម្ម និងសេវាកម្មពាក់ព័ន្ធ នឹងជំនាញរបស់ខ្លួន។

សិក្សាទិន្នន័យ វិភាគទិន្នន័យ តាមកម្មវិធី SPSS Excel ... និងតាមកម្មវិធីផ្សេងៗទៀត

ធ្វើអាជីវកម្ម លក់ឧបករណ៍សម្ភារៈកសិកម្ម

គ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន មានដូចជាកសិដ្ឋាន៖ ផលិតកម្មដំណាំ(ដំណាំស្បៀង, ឈើហូបផ្លែ, ដំណាំឧស្សាហកម្ម...) , ផលិតពូជដំណាំ, អាជីវកម្មផ្នែកសេវារៀបចំសួន ។ល។

បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្តសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ ឬមុខជំនាញដែលពាក់ព័ន្ធទាំង ក្នុងនិងក្រៅប្រទេស។

រូបថតសកម្មភាព

Student Testimonials

Animal Science

Sokha Lim

Agronomy, 2025

“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”

Animal Science

Sokha Lim

Agronomy, 2025

“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”

Animal Science

Sokha Lim

Agronomy, 2025

“The hands-on learning at KNIA has prepared me so well for my internship at a local agribusiness. The faculty truly care about our success.”

ការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ

Scroll to Top